សំណួរ​ដែលគេ​សួរ​ញឹកញាប់

អ្នកអាចរកចម្លើយទាំងអស់នៅទីនេះ ប្រសិនបើអ្នកត្រូវការវា

PayOn គឺជាសេវាបង់ប្រាក់ជាមុន ដែលផ្តល់ជូននូវកាតបង់ប្រាក់តាមអ៊ីនធឺណែត(Online) និងកាតក្រៅបណ្តាញ(Offline Card)មានតម្លៃសាច់ប្រាក់។ PayOn ផ្តល់ជូនភាពងាយស្រួលបន្ថែមទៀតនូវការទូទាត់មិនប្រើសាច់ប្រាក់ផ្ទាល់(Cashless) ទាំងការបញ្ចូលនិងបង់ប្រាក់នៅតាមបណ្តាហាងធំៗ និងការដឹកជញ្ជូនជាច្រើន។ មិនមានសំណួរ ឬសាច់ប្រាក់នៅក្នុងដៃមែនទេ វាអាចផ្ទេរសមតុល្យដល់គ្រួសារនិងមិត្តភក្តិ ឬនរណាម្នាក់ផងដែរ។

PayOn បានចេញកាតនិងសហការជាមួយ ធនាគារភ្នំពេញពាណិជ្ជ (PPCBank) ។ បច្ចុប្បន្នអ្នកអាចទទួលបានកាត PayOn នៅតាមសាខាធនាគារភ្នំពេញពាណិជ្ជណាដែលនៅជិតលោកអ្នក។ នាពេលឆាប់ៗខាងមុខនេះ អ្នកនឹងអាចទិញកាតគ្រប់ទីកន្លែងដែលមានឡូហ្គោ PayOn ។

សូមទៅកាន់សាខាធនាគារភ្នំពេញពាណិជ្ជណាមួយ ដែលនៅជិតលោកអ្នកដើម្បីទទួលបានកាតដោយបញ្ចូលចំនួនទឹកប្រាក់ដែលអ្នកចង់បាន ហើយទឹកប្រាក់នេះនឹងត្រូវបានដាក់ក្នុងកាតរបស់អ្នកដោយស្វ័យប្រវត្តិ និងរួចរាល់ក្នុងការប្រើប្រាស់។

គ្រាន់តែស្វែងរក “PayOn Cambodia” នៅលើឧបករណ៍របស់អ្នកហើយទាញយកដើម្បីប្រើ។

ចំនួនទឹកប្រាក់អប្បបរមាដែលអ្នកអាចបញ្ចូលទឹកប្រាក់គឺ 1 ដុល្លារ។

បច្ចុប្បន្នអ្នកអាចបញ្ចូលទឹកប្រាក់រហូតដល់ 1,000 ដុល្លារក្នុងកាតបង់ប្រាក់ជាមុន(Pre-Paid Card) និងកាតទូរស័ព្ទ(Online Card)។

ប័ណ្ណកម្មវិធីទូរស័ព្ទដៃ PayOn ដែលផ្តល់ជូនទាំងភាសាខ្មែរនិងអង់គ្លេស។