about_picture_1
about_picture_2
about_picture_3

តើ PayOn ជាអ្វី?

PayOn គឺជាសេវាកម្មរួមមួយដែលផ្តល់ជូននូវដំណោះស្រាយនៃការទូទាត់ដ៏ពេញលេញ។ យើងជួយអាជីវកម្មគ្រប់ប្រភេទពីអាជីវកម្មខ្នាតតូច ធំ និង ដល់ពាណិជ្ជកម្មតាមអនឡាញ (E-Commerce) ជាមួយនឹងប្រព័ន្ធទូទាត់ទូលំទូលាយរបស់យើង។

សេវាកម្មរបស់យើងរួមបញ្ចូលទាំងការបញ្ចូលទឹកប្រាក់ទៅក្នុងកាតជាមុនដើម្បីទូទាត់​ “Pre-Paid Card” , អនឡាញកាត, អនឡាញគូប៉ុង(Coupon), ការផ្ទេរប្រាក់​ និងសេវាកម្ម Payment Gateway។ PayOn ជួយធ្វើឱ្យប្រសើរឡើងនូវបទពិសោធន៍របស់អតិថិជនសម្រាប់ក្រុមហ៊ុននិងគ្រឹះស្ថានពាណិជ្ជកម្មដោយផ្តល់ជូននូវដំណោះស្រាយទូទាត់ប្រាក់ដោយមិនបាច់ប្រើសាច់ប្រាក់តែមួយគត់របស់យើង។

PayOn ផ្តល់ជូនជាប្រភេទប្លាស្ទិកកាតនិងអនឡាញកាត ដែលផ្តល់នូវបច្ចេកវិទ្យាចាំបាច់ទាំងអស់ដូចជា ការទូទាត់តាម NFC ការទូទាត់តាម QR កូដ និងប្រព័ន្ធបញ្ចូលគ្នាតាមរយៈម៉ាស៊ីន POS។

ជាមួយគ្នានេះអតិថិជនទាំងអស់នឹងអាចធ្វើការបញ្ជាទិញនិងបញ្ចូលទឹកប្រាក់ដោយសេរី ងាយស្រួល និងមានសុវត្ថិភាពជាងការកាន់សាច់ប្រាក់ ជាមួយការទូទាត់ភ្លាមៗយ៉ាងងាយស្រួលក្នុងជីវិតប្រចាំថ្ងៃ។

ផលិតផលរបស់យើង

ទទួលបានអនឡាញ​និងអុសកាតឥលូវនេះ និងរស់នៅជាមួយបទពិសោធន៍នៃការទូទាត់បែប​ថ្មី។ ជម្រើសពេញលេញនិងការជ្រើសរើស ថាតើទូទាត់ជាមួយ​អនឡាញកាត ឬប្លាស្ទីកកាតដើម្បីទទួលបានការទូទាត់ដោយមិនបាច់ប្រើសាច់ប្រាក់។
product-onine-card-1
អនឡាញកាត ( Online App Card )

គ្រាន់តែទាញយកកម្មវិធី PayOn កាត ( PayOn App ) របស់យើងជាអនឡាញកាត ដែលរក្សាទុកនូវចំនួនទឹកប្រាក់របស់អ្នកយ៉ាងមានសុវត្ថិភាព ដោយមិនភ័យខ្លាចចំពោះការបាត់បង់។ អ្នកអាចរិករាយនឹងការទួទាត់ដោយប្រើ QRកូដ ឬតាម Payment Gateway។

product-offline-cards
ប្លាស្ទីកកាត ( Offline Card )

កាត PayOn គឺជាកាតបង់ប្រាក់​ជាមុន ( prepaid card )​ ដែលមាន “ចំនួនទឹកប្រាក់” នៅក្នុងវាផ្ទាល់។ គ្រាន់តែបញ្ចូលទឹកប្រាក់ទៅក្នុងកាតរបស់អ្នក និងប៉ះដើម្បីទូទាត់ជាមួយ បច្ចេកវិទ្យា NFC ណាមួយ។ ឥឡូវអ្នកអាចរីករាយនឹងការទូទាត់ជាបន្ទាន់យ៉ាងងាយស្រួល។

product-accessory
ឧបករណ៏ទូទាត់ទំនើប

PayOn ផ្តល់ជូននូវប្រពន័្ធទូទាត់ប្រាក់ដែលមានភាពបច្ចេកទេសទំនើប និងរហ័ស។ Smart Band និង Smart Holder គឺជាកងដៃ និង បណ្តោងសោរទូទាត់បែបទំនើបដែលអាចពាក់បានសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃ។ ឧបករណ៏ទាំងពីរនេះគីអាចប្រើសំរាប់ការទូទាត់ប្រាក់ដោយងាយស្រួល, មានតំលៃសមរម្យ និងសុវត្ថិភាព ជាមួយនឹងហាងទំនិញដែលអ្នកចូលចិត្ត។

product-payment-gateway
Payment Gateway

បង្កើនអាជីវកម្មរបស់អ្នកនៅក្នុងតំបន់និងទូទាំងពិភពលោកជាមួយនឹងបទពិសោធន៍ដ៏ទូលំទូលាយនៃការទូទាត់ប្រាក់តាមអ៊ីនធឺណិតនិងសេវាពាណិជ្ជកម្មដែលពាក់ព័ន្ធ។ ទទួលបានបទពិសោធន៍រហ័សក្នុងការចេញលក់ សុវត្ថិភាពនៃប្រតិបត្តិការ និងមិនសូវមានភាពស្មុគស្មាញដោយគ្រាន់តែធ្វើការចុចងាយៗដើម្បីទូទាត់។

សេវាកម្មទូទាត់តាមរយៈទូរស័ព្ទដៃ ( សមាហរណកម្ម QR )

PayOn ផ្តល់ជូននូវកាទូទាត់ប្រាក់ដ៏ល្អបំផុតតាមរយៈប្រព័ន្ធឌីជីថល ដែលរួមបញ្ចូលសេវាកម្មបង់ប្រាក់ចល័តជាកម្មវិធីទូទាត់តាមអ៊ីនធើណេតដោយប្រើលេខកូដ QR។ វាគឺជាវិធីសាស្រ្តទូទាត់មួយដែលអាចប្រើបានសម្រាប់អតិថិជន PayOn។​ ឥឡូវនេះអ្នកអាចទិញទំនិញនៅក្នុងហាង ឬតាមហាងអនឡាញដោយគ្រាន់តែស្កេនកូដ QR ដើម្បីបំពេញការទូទាត់ឆាប់រហ័សនិងងាយស្រួលប្រើរប្រាស់។